Back to top

អ្នកឈ្នះពានរង្វាន់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

អ្នកឈ្នះពានរង្វាន់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
មាតាធម្មជាតិកម្ពុជា

មាតាធម្មជាតិកម្ពុជា (MNC) គឺជាចលនាបរិស្ថានមួយ ដែលតស៊ូមតិ និងធ្វើយុទ្ធនាការក្នុងស្រុក និងក្រៅស្រុក សម្រាប់ការអភិរក្ស ផ្សព្វផ្សាយ និងការពារបរិស្ថានធម្មជាតិរបស់កម្ពុជា។ ជាផ្នែកនៃការងាររបស់ពួកគេ សកម្មភាពតាមដាន និងការប្រឈមនឹងការរំលោភបំពានលើបរិស្ថានជារួម ហើយថែមទាំងលើកកម្ពស់ការយល់ដឹង អប់រំ និងផ្តល់អំណាចដល់ប្រជាជនតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាល និងជំនួយហិរញ្ញវត្ថុ។ បន្ថែមពីនោះ មាតាធម្មជាតិកម្ពុជា ក៏ផ្តល់ឱកាសសម្រាប់ អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន ហើយគាំទ្រអ្នកនេសាទក្នុងស្រុក និងសហគមន៍ជនជាតិដើមភាគតិច ការពារសិទ្ធិរបស់ពួកគេ។

ទាញយកសន្និសីទសារព័ត៌មាន

ក្នុងខែមិថុនា ឆ្នាំ២០២០ សមាជិក MNC ស៊្រុន រដ្ឋា, លី ចន្រ្ទដារ៉ាវុធ, សិដ្ឋ ឈីវលីម៉េង ត្រូវបានចាប់ខ្លូននៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានថតវីដេអូអំពី ទឹកស្អុយនៅក្នុងទន្លេ ក្បែរព្រះបរមរាជវាំង។ សកម្មជនបរិស្ថានទី៤ យ៉ីម លាងហ៊ី ត្រូវបានចាប់ខ្លួនក្នុងខេត្តកណ្តាល បន្ទាប់ពីត្រូវបានគេហៅទៅកាន់ប៉ុស្តិ៍ប៉ូលីសក្នុងតំបន់របស់គាត់។

ក្នុងខែកញ្ញា ឆ្នាំ២០២០ សកម្មជនបរិស្ថានបីនាក់ ថុន រដ្ឋា, ឡុង គន្ធា និង ភួន កែវរស្មី ដែលអ្នកទាំងនេះជាសមាជិកនៃមាតាធម្មជាតិកម្ពុជា ត្រូវបានចាប់ខ្លួនក្នុងទីក្រុងភ្នំពេញ សម្រាប់ការរៀបចំផែនការដង្ហែស្រ្តីតែម្នាក់ ពីវត្តភ្នំ ទៅកាន់លំនៅដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ហាញពីក្តីកង្វល់ជុំវិញការលុប បឹងតាមោក។ ពួកគាត់ត្រូវបានគេកាត់ទោសក្នុងខែឧសភា ហើយកំពុងជាប់ក្នុងពន្ធនាគារចន្លោះពី ១៨ ទៅ ២០ខែ។

maataadhmmjaatikmbujaa_qnkjhnhbaanrngvaanprcaamtmpnqaasiipaasiihvik

មាតាធម្មជាតិកម្ពុជា